ជ្រើសរើសជាងដេរសំលៀកបំពាក់ម៉ូតសម័យ និងបុរាណ

$0
 296 viewed
ការពិពណ៌នា
1.គោលបំណងនៃការជ្រើសរើស
-ត្រូវការជាងដេរសំលៀកបំពាក់ម៉ូតបន្ថែម។
-មានការងារច្រើនសំរាប់ធ្វើ។
-ប្រាក់ខែចាប់ពី 150-250$ អាស្រ័យលើសម្ថតភាពការងារជាក់ស្តែង ឬអាចដេរស៊ីភាគរយក៏បាន។
-បើមានជំនាញខាងដេរសំលៀកបំពាក់ម៉ូតច្បាស់លាស់ ត្រូវបានលើកទឹកចិត្តបន្ថែមលើប្រាក់ខែគោល។
-អាហារពីរពេល (ថ្ងៃត្រង់ និងល្ងាច) មកតាមខេត្តអាចស្នាក់នៅហាងផ្ទាល់ក៏បាន។
2.ល័ក្ខខ័ណ្ឌនៃការជ្រើសរើស
-មានបទពិសោធន៍លើការងារដេរសំលៀកបំពាក់ម៉ូត។
-ស្លូតបូត ទៀងត្រង់ សុភាពរាបសារ និងមានអនាម័យ។
-ថតចំលងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារមួយច្បាប់ (បញ្ជាក់ត្រូវការតែភេទស្រី)។
-ក្រោយពីធ្វើការងារបាន 3ខែ ត្រូវធ្វើកិច្ចសន្យាការងាររវាងភាគីអ្នកធ្វើការ និងហាង។
3.ការទទួលខុសត្រូវ
-មានភាពទទួលខុសត្រូវខ្ពស់ក្នុងការងារដែលធ្វើ។
-ទុកដាក់ ប្រើប្រាស់ និងថែរក្សាសំភារៈអោយបានត្រឹមត្រូវក្រោយពីធ្វើការងារចប់។
-មានសីលធម៌ វិន័យ និងគោរពពេលវេលាការងារ។
-មិនត្រូវឈ្លោះប្រកែកគ្នាក្នុងកន្លែងធ្វើការជាដាច់ខាត។
-ចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងកន្លែងការងារ។
បច្ចុប្បន្នភាពចុងក្រោយនៅ May 08, 2016
អ្នកលក់
Sophos
017 346484
ប្រភព url
ទីតាំង
Phnom Penh, ផ្សារសំណង់១២
See what other people are watching